ពេលដែលបានអានទើបដឹងថាបងៗបោកខ្ញុំ ខំតែហៅនាងតូចវីរិយ៉ាតាមពួកគាត់។ មានទៅដឹងអីលោកអើយ!
នាងតូចនេះអាយុដល់ទៅ 25 ឆ្នាំ។ ខ្ញុំគួរតែហៅអ្នកបងវីរិយ៉ា
វិញទើបត្រូវ !!? okay សម្រេចចឹងចុះ ព្រោះគាត់អាយុបងខ្ញុំច្រើនណាស់។
“ដំបូងលាន់មាត់” អ្នកបង វីរិយ៉ាអើយ!
អីក៏ក្បាលខូចម្ល៉េះទេ! ដឹងធ្វើចឹងគេលង់អត់ ហើយម្ញ៉ិម្ញក់ ម្ល៉ឹងៗ បងវិមន្តមិនស្លាប់ទៅហើយទេអី?
“បន្ទាប់មក” អ្នកបង វីរិយ៉ាអើយ
អីក៏រឹងមាំម្ល៉េះ? រឹងមាំមិនអីប៉ុន្មានទេ
ខ្ញុំនៅទទួលយកបាន តែអាចិត្តដាច់នេះ មិនបាច់យាយទេ ហេតុអី? ហេតុអីធ្វើស៊ីផ្លូវចិត្តខ្ញុំយ៉ាងនេះ
?? ពេលដែលឃើញភាពរឹងមាំបិទបាំងភាពទន់ខ្សោយរបស់តួអង្គយ៉ាងនេះមានដឹងទេថាចិត្តអ្នកដែលកំពុងអានក្ដុកក្ឌួលប៉ុនណា?
ពិបាកពណ៌នាប៉ុនណា? អាណិតអ្នកបងវីរិយ៉ាណាស់
ហើយក៏ឆ្លៀតមកអាណិតខ្លួនឯង។
“សារថ្លែងអំណរគុណ” អរគុណបងវិមន្ត
ដែលតែងតែយកកាហ្វេខ្មៅមកឱ្យរាល់ថ្ងៃ ទោះមិនបានយល់ពីអត្ថន័យក៏ទុកថាយល់ចិត្ត។ អរគុណដែលស្រលាញ់ព្រមទាំងរង់ចាំចម្លើយពី
អ្នកបងវីរិយ៉ា របស់ខ្ញុំ។ តើអ្នកបងវីរិយ៉ា
គួរនិយាយសុំទោសឬ ក៏បង វិមន្តត្រូវអរគុណ អ្នកបងរបស់ខ្ញុំ ដែលគាត់បានផ្ដល់ឱកាសឱ្យបងបានជ្រើសរើសផ្លូវដ៏ល្អសម្រាប់ខ្លួនឯង
? ដំបូងខ្ញុំក៏មិនយល់ដែល
ហើយក៏ស្រក់ទឹកភ្នែករួចហើយដែរ។ តែបន្ទាប់មកខ្ញុំក៏យល់ចិត្តគាត់ហើយ
គឺមកពីគាត់បានដឹងថាអ្វីដែលបងវិមន្ត
មានចំពោះគាត់មិនមែនជាក្ដីស្រលាញ់បែបស្នេហានោះទេ!!!
មនុស្សម្នាក់ៗបានចំណាយពេលវេលាស្ទើរតែមួយជីវិតដើម្បីស្វែងរក សុភមង្គលសម្រាប់ខ្លួនឯងគ្រប់ផ្លូវគ្រប់មធ្យោបាយដើម្បីឱ្យខ្លួនឯងបានសុខ ពេលខ្លះក៏ជ្រើសរើសផ្លូវដើរខុសបណ្ដាលឱ្យកើតជាទុក្ខ។ ពេលខ្លះនៅជាមួយនឹងសេចក្ដីសុខតែមិនដឹងខ្លួន។
អរគុណសៀវភៅមួយក្បាលនេះធ្វើឱ្យជីវិតរបស់ខ្ញុំផ្លាស់ប្ដូរយ៉ាងច្រើន
ផ្លាស់ប្ដូរខ្លួនឯងមករកជីវិតមួយដែលមិនវង្វេងដូចមុន
ពីខ្ញុំ #កូនផ្កាឈូក
#វិថីជីវិត
#អ្នកនិពន្ធរតនា