ការវាយតម្លៃសាច់រឿងសំណោកអនុស្សាវរីយ៍ពីអ្នកអានម្នាក់

#សំណោកអនុសាវរិយ៍ ពីអ្នកនិពន្ធអារម្មណ៍ បងស្រី​ អ្នកនិពន្ធរតនា​ និយាយបានថាកប់សារីៗៗ។

រចនាបទ បែបផែននៃការសរសេរគឺប្លែកថ្មី ខុសពីគេ ទាក់ទាញ។ អ្នកអានប្រៀបបានកំពុងលួចបើកកូនសៀវភៅកំណត់ហេតុស្នេហ៍របស់គេដូច្នោះដែរ។

រឿងរ៉ាជំពាក់ជំពិនរវាងមនុស្សបួននាក់ បន្តការឈឺចាក់ ទុក្ខសោកឥតស្រានដោយសារតែទង្វើរកាលក្មេងខ្ចី ដែលហៅថាសំណោកអនុស្សាវរិយ៍។ តើការដោះស្រាយរឿងរ៉ាវបញ្ហាអស់នោះ អ្នកនិពន្ធនឹងប្រើវិធីណាទិញអានទាំងអស់គ្នា។

សាច់រឿងមនោសញ្ចេតនា ប៉ុន្តែអ្នកនិពន្ធមិនភ្លេចបញ្ចូលនូវគតិដាសតឿន ដល់យុវជននោះដែរ។ និយាយឱ្យខ្លី គឺវាលើសពីពាក្យថារឿងស្នេហា។ ជាការប្រសើរបើយុវជនបានអានរឿងមួយនេះ ព្រោះគេនឹងអាចរឭកខ្លួន មិនប្រើយុវភាពខុស ហើយអាចដកខ្លួនចេញពីសំណោកអតិតកាល ក៏ដូចជាបញ្ចៀសខ្លួនពីកំហុសដដែល។

តែប្រាប់ថាអានរឿងហ្នឹងហាមយំ! 🤣😅

ដោយណៃយ៉េ