ជីវិតមានតែមួយ

មិនអីទេ! ខ្ញុំអាចធ្វើបាន!
ទោះពេលខ្លះខ្ញុំជួបរឿងខកចិត្តខ្លាំង
ទោះពេលខ្លះឈឺដល់ទឹកភ្នែកហូរ
ខ្ញុំមិនអីទេ! ខ្ញុំធ្វើបាន!
មិនអីទេ! យំហើយគង់តែបានសើចវិញ ធ្វើម៉េចបើជីវិតត្រូវតែបែបហ្នឹង? ខ្ញុំយល់ច្បាស់ថានេះជារសជាតិរបស់ជីវិត
ខ្ញុំធ្លាប់សើច ធ្លាប់រីករាយដែរ តិចច្រើនមិនដឹងទេ តែពេលនេះខ្ញុំយំ ព្រោះតែខ្ញុំត្រូវសើចជាថ្មីម្តងទៀតនាពេលបន្ទាប់នេះ។
តាមពិតបើមិនរំពឹងខ្លាំងពេក ក៏មិនខកចិត្តខ្លាំងដែរ
បើមិនខកចិត្តខ្លាំង ក៏ទឹកភ្នែកមិនហូរដែរ 😥
សំណាងហើយដែលខ្ញុំរឹងមាំ សំណាងហើយដែលខ្ញុំតែងតែនៅទីនេះដើម្បីខ្លួនឯងបាន។
បរិយាកាសក្រោយយំ គឺស្រស់ស្រាយណាស់
កែវភ្នែករបស់ខ្ញុំ បានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ផែនដី ជីវិតរបស់ខ្ញុំមានន័យដូចជាសម្លដែលមានរសជាតិឆ្ងាញ់បំផុតមួយចាន។
ខ្ញុំពេញចិត្តនូវលទ្ធផលដែលខ្ញុំធ្វើកន្លងមកណាស់ បើកន្លងមកខ្ញុំធ្លាប់ចុះចាញ់នៅតំណាក់កាលណាមួយ នោះជីវិតរបស់ខ្ញុំនឹងមិនទទួលបានគ្រប់រសជាតិទេ ប្រហែលដូចជាសម្លដែលគ្រាន់តែបង់អំបិលហើយបិទភ្លើងតែប៉ុណ្ណឹង 🤣
ខ្ញុំសរសើរខ្លួនឯងណាស់ដែលតែងតែងធ្វើបាន ❤️
មិនដូច្នោះទេ រាល់ពេលខកចិត្តម្តងៗ មិនដឹងថាខ្ញុំមានជីវិតប៉ុន្មានសម្រាប់បន្តលេងហ្គេមជាមួយព្រហ្មលិខិតទេ។

ជីវិតមានតែមួយ ដូច្នេះខ្ញុំត្រូវតែខំដើរឲ្យបានល្អ ចម្អិនសម្លដ៏មានរសជាតិឆ្ងាញ់បំផុតមួយចានសម្រាប់មនុស្សជំនាន់ក្រោយ ❤️
ខ្ញុំ ពេលនេះតំណាងឲ្យអ្នកកំពុងអាន ❤️