ខ្លួនឯងផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង

ខ្លួនឯងផ្តល់កម្លាំងចិត្តឲ្យខ្លួនឯងបែបនេះរហូតមក
ព្រោះខ្លួនឯងដឹងថាមិនមាននរណាយល់ពីខ្លួនឯងជាងខ្លួនឯងឡើយ។
ខ្លួនឯងចាំស្តីបន្ទោសឲ្យខ្លួនឯងរហូតមក ព្រោះខ្លួនឯងទើបដឹងថាខ្លួនឯងបានធ្វើរឿងអីខ្លះ មួយណាជាកំហុសអចេតនាមួយណាជាកំហុសពិតប្រាកដ។
ខ្លួនឯងតាមបង្រៀនខ្លួនឯងរហូតមក ព្រោះខ្លួនឯងទើបដឹងថាខ្លួនឯងខ្វះខាតអីខ្លះសម្រាប់ស្វែងរកជីវិតប្រសើរមួយ។
ខ្លួនឯងនៅជាមួយខ្លួនឯងបែបនេះកន្លងមក ដឹកដៃខ្លួនឯងទៅរកក្តីស្រមៃរបស់ខ្លួនឯង កំដរខ្លួនឯងសើចយំបែបនេះរហូតមក។
ពេលខ្លះទម្រន់ខ្លួនឯងបន្តិច ពេលខ្លះក៏តឹងតែង បែបនេះតែរាល់ដង គ្រាន់តែចង់ឲ្យខ្លួនឯងបានក្លាយជាមនុស្សល្អទាំងចិត្តទាំងកាយ។
ម្នាក់នេះមិនឯកាទេ គ្រាន់តែរឹងមាំបន្ដិចប៉ុណ្ណោះ
ដឹងហើយថាផែនដីមួយទាំងមូលនេះ មិនមែនរស់នៅតែម្នាក់ឯងទេ តែក៏មិនមែនមនុស្សមួយផែនដីកើតមកសម្រាប់កំដរម្នាក់នេះដែរ ដូច្នេះហើយទើបម្នាក់នេះត្រូវតែរឹងមាំបែបនេះកន្លងមក។
មិនគួរចេះតែរំខាននរណាម្នាក់ឡើយ ព្រោះមនុស្សគ្រប់រូបនៅលើផែនដីនេះ មានសម្ពាធរៀងៗខ្លួន បើមិនបានជួយអ្វីដល់មនុស្សដែលស្រលាញ់អ្នកទេ កុំយកសម្ពាធរបស់អ្នកទម្លាក់ឲ្យគាត់តាមរយៈសេចក្តីស្រលាញ់របស់គាត់អី។
មនុស្សល្អមិនអាត្មានិយមទេ