ភាពទាក់ទាញ

ភាពទាក់ទាញអាចធ្វើឲ្យអ្នកទទួលបានការចាប់អារម្មណ៍
ព្រោះតែចង់បានការចាប់អារម្មណ៍ទាំងនោះទើបអ្នកខំធ្វើឲ្យខ្លួនឯងមានភាពទាក់ទាញ។
តែភាពទាក់ទាញមានច្រើនសណ្ឋាន
អ្នកដែលមិនយល់ពីភាពទាក់ទាញពិតប្រាកដ តែខំសម្តែងកាយវិការផ្សេងៗដែលមិនមែនជាធម្មជាតិរបស់គាត់ ដើម្បីតែឲ្យបានលើសនៅក្នុងចំណោមមួយ ឬឲ្យមនុស្សម្នាក់ ឬមួយក្រុមបានសង្កេតគាត់តែប៉ុណ្ណោះ។
គាត់មិនបានដឹងទេថាអ្វីដែលមិនពិតប្រាកដ វានឹងឆ្គងភ្នែកណាស់។ វាមិនជួយផ្តល់ភាពទាក់ទាញ បែរជាផ្តល់ភាពកំប្លែងឬមិនសមកិរិយាទៅវិញ។
មនុស្សខ្លះមានភាពទាក់ទាញដោយស្នាមញញឹម
មនុស្សខ្លះមានភាពទាក់ទាញដោយពាក្យសម្ដី កាយវិការ
ខ្លះទៀតមានភាពទាក់ទាញដោយភាពរឹងមាំ ឆ្នាសឆ្នើម..
ហើយមានខ្លះទៀតមានភាពទាក់ទាញដោយកាយវិការមួយៗ ស្លូត មិននិយាយច្រើន
ហើយប្រសិនបើមនុស្សទាំងនេះប្រើកាយវិការតាមគ្នាដើម្បីចាប់យកភាពទាក់ទាញបន្ថែមទៀតនោះ វានឹងមិនមានលទ្ធផលឡើយ
ចូរកុំព្យាយាមទាក់ទាញការចាប់អារម្មណ៍របស់អ្នកដទៃលើសពីសភាពធម្មតារបស់អ្នកអី ព្រោះលទ្ធផលវាអាចនឹងផ្ទុយពីអ្វីដែលអ្នកចង់បាន ធ្វើឲ្យតែអ្នកខកបំណងតែប៉ុណ្ណោះ។
ធម្មជាតិ ភាពពិតប្រាកដទើបមិនឆ្គងភ្នែក
ភាពទាក់ទាញ តែងមាននៅលើគ្រប់មនុស្ស
ភាពទាក់ទាញរបស់មនុស្សគឺមានភាពប្លែកៗពីគ្នា
ចូរប្រើតែអ្វីដែលជាធម្មជាតិរបស់អ្នក ក្នុងការបង្កើនភាពទាក់ទាញរបស់អ្នកឲ្យកាន់តែប្រសើជាងមុន ដើម្បីផ្សំបំណងអ្នក។