កុំចេះតែច្រលំថាមានតែខ្លួនដែលអស្ចារ្យ
កុំចេះតែគិតថាមានតែឯង សម្លឹងៗមើលគេខ្លះទៅក៏មិនខាតពេកដែរ។
ការលើកសរសើរ ឱ្យតម្លៃដល់មនុស្សដទៃដែលប្រសើរជាងយើង
គឺជាប្រយោជន៍មួយដែលជួយឱ្យយើងបានរីកចម្រើន។
ផ្ទុយទៅវិញ ការដែលមិនព្រមបើកចិត្តទទួលស្គាល់ការពិតថាលើលោកនេះពិតជាមានមនុស្សពូកែជាងខ្លួនមែន
ដូចជាឃុំខ្លួនឱ្យរស់នៅក្នុងភាពងងឹត គ្មានថ្ងៃអភិវឌ្ឍន៍ គ្មានថ្ងៃរីកចម្រើន។
ពេលខ្លះឱ្យខ្លួនឯងឈឺបន្តិចចុះ
ព្រោះបើមិនធ្លាប់យំសោះក៏មិនដឹងថាពេលបានសើចមានក្តីសុខប៉ុនណាដែរ។
ជីវិតពេលខ្លះត្រូវដាក់នៅក្នុងការប្រៀបធៀបដើម្បីឱ្យបានដើរទៅមុខលឿនបន្តិច
តែបើទោះជាត្រូវបើកភ្នែក បើកចិត្តសម្លឹងអ្នកដទៃដើម្បីប្រៀបធៀបនឹងខ្លួនក៏ដោយ
សុំឱ្យប្រើការគិតវិជ្ជមាន ការគិតដោយគ្មានចិត្តឈ្នានីស ការបណ្តុះភាពរីកចម្រើនដោយមិនជាន់ពន្លិចអ្នកដទៃ
ព្រោះថាការអភិវឌ្ឍដោយមិនលាយចិត្តបាប
នឹងរក្សាចិត្តអ្នកឱ្យមានក្តីសុខជាមួយភាពជោគជ័យនោះផងដែល។
