រៀនរស់នៅឱ្យឆ្ងាយៗពីគ្នា
បើភាពស្និទ្ធស្មាលមិនមានតម្លៃ កុំខំនាំឱ្យទំនាក់ទំនងកាន់តែធ្លាក់ចុះ។
មនុស្សខ្លះគាត់ច្រើនភ្លេចខ្លួន
ច្រើនដាក់ភាពស្និទ្ធស្នាលឱ្យធ្ងន់រហូតរបូតបាត់ក្តីគោរព។
ការដែលភ្លេចក្តីគោរព
ភ្លេចផ្តល់តម្លៃឱ្យគ្នាធ្វើឱ្យទំនាក់ទំនងដែលធ្លាប់តែល្អក៏ល្អក់កករ។
មនុស្សធ្លាប់តែហៅរកគ្នា ស្រលាញ់គ្នា មិនចង់បាត់បង់គ្នា
ស្រាប់តែអស់អារម្មណ៍ មិនចង់ជជែក មិនចង់ជួបមុខ
មិនចង់សូម្បីតែរឭកដល់។
អត់មានអីក្រៅពីធ្លាប់ស្រាំចិត្តហើយទើបវាទៅជាដូច្នេះ។
ដូច្នេះពេលកំពុងរាប់អានគ្នា មើលៗផង គិតផង ពិចារណាផង
ថាតើគេនោះសមតម្លៃឱ្យអ្នកចំណាយពេល ចំណាយចិត្តជាមួយទេ? បើអត់ទេ
ព្យាយាមនៅឱ្យឆ្ងាយៗ យ៉ាងហោចនៅអាចមិនធុញគ្នា មិនអស់អារម្មណ៍ចំពោះគ្នា។
ចាំណា៎! មនុស្សខ្លះគេមិនសមនឹងទទួលក្តីស្រលាញ់ ភាពស្និទ្ធស្នាលពីយើងទេ។
បើហ៊ានឱ្យគេ គេនឹងយកទៅជាន់ឈ្លីលេង នាំឱ្យតែអ្នកឈឺ
