អ្នកអន់ពេកហើយ!

មនុស្សដែលអ្នកស្រលាញ់ខ្លាំងស្រាប់តែចាកចេញពីអ្នក។

ពាក្យស្រលាញ់ ពាក្យសន្យាដែលគេធ្លាប់ពោល ក្លាយជាគ្មានន័យ…

ឈឺណាស់មែនទេ អស់កម្លាំងហើយមែនទេ ពិបាករស់ណាស់មែនទេ?

ការសិក្សា ការងារ ដែលធ្លាប់តែល្អក៏ធ្លាក់ចុះ មិត្តធ្លាប់តែយល់ចិត្ត ក៏លែងក្បែរ ក្នុងផ្ទះដែលធ្លាប់រីករាយ ក៏មានតែពាក្យបន្ទោស

ហេតុអ្វីក៏ផែនដីនេះអាប់អួលយ៉ាងនេះ

ហេតុអ្វីបានជាអ្នកក្លាយជាមនុស្សអត់បានការយ៉ាងនេះ?

តើគួររស់នៅទៀតទេ?

ពេលដែលឈឺចាប់ខ្លាំងតែងយំរកនឹកកំហុស ពេលខ្លះបន្ទោសខ្លួនឯង…

អ្នកពិតជាអន់ណាស់មែនទេ? មែនហើយអ្នកអន់ណាស់..

ប្រគល់ក្តីស្រលាញ់ឱ្យមនុស្សខុស អ្នកគ្រាន់តែគិតមិនដល់

តែ.. ដែលបណ្តោយខ្លួនឱ្យធ្លាក់ចុះព្រោះតែគ្មានមនុស្សគ្មានតម្លៃម្នាក់នោះ…អ្នកអន់ពេកហើយ!

បើបានដឹងហើយ ក៏សុំធ្វើរឿងខុសតែប៉ុណ្ណឹងចុះ..

លើកទោសឱ្យខ្លួនឯងដែលខុសកន្លងមក។

ដៃស្តាំក្រសោបដៃឆ្វេង ប្រាប់ខ្លួនឯងថា អត់មានគេក៏មិនអីដែរ តោះ! ទៅមុខទៀត! ព្រោះយើងត្រូវរស់នៅបន្ត ហើយរស់ដោរីករាយ… តោះទៅមុខទៀតណា៎!

3 Comments

  1. ហិហិ អត្ថបទមួយហ្នឹងចាក់ដោតបេះដូងអូនណាស់អរគុណ! ខ្លាំងណាស់បងស្រីជាទីស្រឡាញ់អត្ថបទនានារបស់បងអានហើយតែងតែធ្វើឱ្យខ្ញុំមានកម្លាំងចិត្តនឹងរឹងមាំលើសដើម

  2. ជីវិតយើងខ្លួនឯងគឺយើងជាអ្នកកំណត់ មិនថាស្នេហា គ្រួសារ ការងារទេ កាលបើធ្វើអ្វីគេមើលមិនឃើញពីទង្វើល្អរបស់យើងមកពីគេមិនទាន់ល្អគ្រប់គ្រាន់មនឹងមើលមកឃើញនូវចំណុចល្អរបស់យើង ។ ហេតុអ្វីរាល់ពេលអានអត្ថបទរបស់បងចប់ ខ្ញុំតែងតែញញឹមបាន អរគុណខ្លាំងបំផុត

Comments are closed.