ព្រោះខ្ញុំទន់ខ្សោយពេក រាល់ពេលប៉ះពាល់អារម្មណ៍ក៏ផុស Status ឲ្យគេបានឃើញ។ ខ្ញុំភ្លេចហើយថា Status ដែលខ្ញុំផុសទៅមិនមែនបង្ហាញចំពោះអ្នកដែលខ្ញុំចង់ឲ្យឃើញ វាក៏បង្ហាញទៅដល់អ្នកដែលស្រលាញ់ និងស្អប់ខ្ញុំផងដែរ។
មានអ្នកសើច មានអ្នកយំ មានអ្នកធុញទ្រាន់នឹងឃើញ status របស់ខ្ញុំ។ តែអ្នកដែលខ្ញុំចង់ឲ្យឃើញបែរជាមិនអើពើ ឃើញហើយក៏ធ្វើដូចជាមិនឃើញ រឺអាចមានការត្រឡប់មកវិញនូវអ្វីដែលខ្ញុំមិនចង់បាន។
ខ្ញុំខ្មាសណាស់ដែរបង្ហោះ status ឲ្យមនុស្សដែលស្អប់ខ្ញុំសប្បាយចិត្ត
ខ្ញុំខូចចិត្តណាស់ដែលបង្ហោះ status
ធ្វើឲ្យមនុស្សដែលស្រលាញ់ខ្ញុំ ពិបាកចិត្តរឺយំដោយសារខ្ញុំ ខ្ញុំចង់សូមទោសពួកគាត់ណាស់។
ខ្ញុំកាន់តែខកចិត្តបំផុតនៅពេលដែលខ្ញុំខំបង្ហោះ Status បង្ហាញអារម្មណ៍ពិតហើយ មនុស្សដែលខ្ញុំចង់ឲ្យឃើញគេបែរជាធ្វើមិនឃើញ រឺឃើញហើយមិនធ្វើចាប់អារម្មណ៍។
ខ្ញុំគិតថាការបង្ហោះ status ទៅតាមអារម្មណ៍មួយឆាវៗរបស់ខ្ញុំជារឿងដែលមិនគួរធ្វើទៀតទេ។
ការបង្ហាញពីភាពទន់ខ្សោយជាសាធារណៈបែបនេះ ខ្ញុំមានអារម្មណ៍ថាខុសចំពោះខ្លួនឯងនិងមនុស្សដែលស្រលាញ់ខ្ញុំខ្លាំងណាស់។
ខ្ញុំគួរសម្តែងអារម្មណ៍ពិតប្រាកដរបស់ខ្ញុំនៅចំពោះមនុស្សខ្ញុំចង់ឲ្យឃើញ ហើយខ្ញុំនឹងអាចទទួលបានចម្លើយពិតៗពីគាត់មកវិញ។ មនុស្សដែលស្អប់ខ្ញុំក៏គ្មានឱកាសបានសើចខ្ញុំទៀតដែរ ហើយមនុស្សដែលស្រលាញ់ខ្ញុំនឹងមិនពិបាកចិត្តដោយសារខ្ញុំទៀតទេ។
ចាស៎! បងស្រី ❤
ពេលខ្លះបង្ហាញអារម្មណ៍ចំពោះមុខមនុស្សដែលយើងចង់បង្ហាញជារឿងល្អមួយ តែការបង្ហោះstatus ក៏ជាមធ្យោបាយល្អមួយព្រោះយើងអាចទទួលបានការលើកទឹកចិត្តមកវិញទៀតផង