ខ្ញុំដឹងណា៎
ថាអ្នកហត់ណាស់ អ្នកពិបាកណាស់កន្លងមកនេះ។
តែខ្ញុំក៏ដឹងច្បាស់ថាអ្នករឹងមាំណាស់ដែរ
មិនស្រួលទេដែលខំឆ្លងកាត់មកដល់ថ្ងៃនេះ។
កុំលួចតូចចិត្តអីណា៎ ដែលខ្ញុំតឹងតែងកន្លងមក ដែលខ្ញុំផ្តាច់ការកន្លងមក មិនមែនខ្លួនឯងចង់ធ្វើបាបខ្លួនឯងទេ តែក៏ព្រោះតែខ្លួនឯងចង់ឱ្យខ្លួនឯងបានល្អ។ ឃើញទេ? ទីបំផុតក៏បានលទ្ធផលល្អជាហូរហែ កុំខឹងខ្លួនឯងអីណា៎
ហត់នឿយមកមួយរយៈ ខ្ញុំឮសំឡេងបេះដូងខ្សឹបប្រាប់ខ្ញុំថា ថ្ងៃនសុំសេរីភាពមួយថ្ងៃ។ បានណា៎! ដោះលែងខ្លួនឯងពីភាពតានតឹង ពីក្រិតក្រមប្រចាំថ្ងៃ ឱ្យមានសេរីភាពមួយថ្ងៃទៅចុះ!
បេះដូូងប្រាប់ថាថ្ងៃនេះសុំញ៉ាំឆ្ងាញ់ សុំលេងច្រើនបន្តិច សុំមិនគិតអ្វីទាំងអស់ បេះដូងសុំចិត្ត សុំសិទ្ធិធ្វើអ្វីៗឱ្យខ្លួនឯងបានសប្បាយចិត្តពេញមួយថ្ងៃ។ ឱ!ខ្លួនឯងអើយ! ឱ្យមួយថ្ងៃចុះណា៎ លេងអស់ចិត្តហើយត្រូវប្រញាប់សម្រុកទៅមុខទៀត ក្តីស្រមៃកំពុងរង់ចាំនោះអី
អរគុណ! បងស្រី សម្រាប់ភាសាបេះដូងមួយនេះ