នោះគឺជាថ្ងៃដែលត្រូវហូរទឹកភ្នែក
បើមានស្អែកមួយដែលគ្មានមនុស្សធ្វើរឿងដើម្បីសុភមង្គលរបស់អ្នក
គ្មានមនុស្សដែលត្រូវឱ្យអ្នកខំធ្វើអ្វីៗដើម្បីគេទៀត។
ស្អែកមួយដ៏កំសត់!
ស្អែកមួយដែលអ្នកត្រូវយំម្នាក់ឯង ជូតទឹកភ្នែកខ្លួនឯង។ ស្អែកមួយនោះតើនរណាចៀសផុត?
ត្រូវទទួលដឹងថា គ្រប់មនុស្សគ្មាននរណាចៀសផុតពីការព្រាត់ប្រាស់នេះបានទេ។ អ្នកមិនទៅ ក៏គង់គេទៅ! ក្តីជួបគឺជាសញ្ញានៃក្តីព្រាត់នេះហើយ។ បើបានជួបហើយ បានស្រលាញ់ហើយ ក៏ខំថែថួន ខំរក្សាឱ្យអស់ពីចិត្តទៅ។ ស្រលាញ់ផង រៀនលាផង ដល់ថ្ងៃក្រោយលែងបានជួបគ្នាក៏មិនសោកសៅយូរ ព្រោះអ្នកបានត្រៀមចិត្តទទួលហើយ។
បើស្អែកមួយនោះមកដល់ហើយ ដល់ពេលដែលគេចាកចេញហើយ ធ្វើចិត្តមិនបានទឹកភ្នែកហូរ កាត់ចិត្តមិនបានក៏ត្រូវឈឺចាប់ ឈឺចាប់ខ្លាំងតើគួរធ្វើបាបខ្លួនឯងឯងទេ? គួរស្លាប់ទេ?
ស្រលាញ់គេយ៉ាងណាត្រូវគិតសិន!
ទោះគេទៅក្នុងហេតុផលអ្វី ក៏មិនត្រូវដើម្បីហេតុផលបាត់បង់គេត្រូវបាត់ជីវិតខ្លួនឯង។
បើអត់មាននរណាស្រលាញ់អ្នកទៀតទេ
បើអត់មាន់នរណាឱ្យអ្នកស្រលាញ់ទៀតដែរនោះ សាកល្បងស្រលាញ់ខ្លួនឯងម្តងវិញទៅ។
នៅក្នុងផែនដីនេះមានជីវិតច្រើនណាស់ ហើយជីវិតនីមួយៗមានគោលការណ៍កើតមកដើម្បីរស់នៅ បើទោះជានៅលើផ្លូវជីវិតបានជួបរឿងគ្រោតគ្រាត រឿងព្រាត់ប្រាស់ ឈឺចាប់ខ្លាំងយ៉ាងណា ក៏មិនមានគោលការណ៍ណាចែងឱ្យជីវិតនោះឈប់រស់នៅដែរ។ មានជីវិត មានការតស៊ូ! ខំរស់នៅឱ្យបានយូរទើបអាចរកឃើញអត្ថន័យរបស់ជីវិត។ បើជួបស្អែកមួយដែលគ្មាននរណាសោះ គ្រាន់តែទទួលដឹងថាវាដល់ពេលហើយ គ្រាន់តែប្រាប់ខ្លួនឯងថាកុំទន់ខ្សោយ គ្រាន់តែដាស់ខ្លួនឯងឱ្យភ្ញាក់ពីពិភពមួយដែលធ្លាប់មានគេ គ្រាន់តែដឹកដៃខ្លួនឯងឆ្លងចូលទីទំព័រថ្មីដែលគ្មានគេ រកវិធីរស់នៅដោយគ្មានគេឱ្យបាន មិនថាត្រូវលំបាក ត្រូវផ្លាស់ប្ដូរបែបណាក៏ត្រូវតែស៊ូ។
ត្រូវចាំថាការព្រាត់ប្រាស់មិនមែនជាសញ្ញាខ័ណ្ឌនៃជីវិតអ្នកទេ! ខំរស់បន្តណា៎!
អរគុណ! បងស្រី