ផែនដីនេះធំណាស់
មនុស្សជាច្រើនរស់នៅដោយប្រើទស្សនៈខុសៗគ្នាដើម្បីជីវិតសុខ។
បើអ្នកកំពុងចង់ធ្វើបាបនរណាម្នាក់ ចូរឲ្យអ្នកមើលផ្កាកំពុងរីក។ ផ្ការីកស្អាតណាស់ដើម្បីលម្អផែនដី
បើអ្នកមិនបានជួយលម្អផែនដីទេកុំយកចិត្តបាបមកឲ្យប្រឡាក់ទីដែលអ្នករស់នៅ។
ផែនដីនេះមិនធ្លាប់រលាយទេ
តែមនុស្សស្លាប់ កើត ច្រើនរាប់មិនអស់។
តូចចិត្ត ខឹងស្អប់នឹងព្រហ្មលិខិតយ៉ាងណាកុំព្រមស្លាប់ខ្លួនព្រោះចាញ់វាសនា។
សន្យារស់នៅលើផែនដីនេះដើម្បីរក្សាភាពស្រស់ស្អាតរបស់ផែនដី បង្កើតអនុស្សាវរីយ៍ល្អៗ បន្សល់ការចងចាំល្អដល់ជំនាន់ក្រោយ។
ផែនដីនេះហើយជាទីរក្សារភាពអមតៈ អមតៈគឺជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ ចូររស់នៅដោយល្អ ហើយស្លាប់ទៅដោយទុកការចងចាំល្អៗនៅលើផែនដីនេះផង។
ចាស៎! អរគុណបងស្រី សុំមិនសន្យាតែនឹងរស់នៅលើផែនដីនេះឱ្យមានតម្លៃបំផុតតាមដែលអាចធ្វើបាន❤