តើខ្ញុំទាមទារពេក ឬមួយខ្ញុំពិតជាមិនសំខាន់ក្នុងចិត្តគេមែន?
ពេលខ្លះខ្ញុំរង់ចាំវត្តមានគេទាំងអស់សង្ឍឹម។ ខ្ញុំធ្លាប់សួរខ្លួនឯងញយៗដងថា តើខ្ញុំទាមទារពេកទេដឹង?
ស្រលាញ់គ្នាហេតុអីចាំបាច់ចង់ក្តោបគ្រប់យ៉ាងនៃគេ? ហេតុអ្វីមិនទុកចិត្តគេ? ហេតុអីបារម្ភម្ល៉េះ?
ខ្ញុំបន្ទោសខ្លួនឯង ហើយលួចអន់ចិត្តស្ងាត់ៗ។ ខ្ញុំស្រលាញ់គេ ខ្ញុំត្រូវជឿគេ! ឱ្យតម្លៃពេលវេលារបស់គេ។ ហើយបើគេស្រលាញ់ខ្ញុំ គេគង់មិនឱ្យខ្ញុំចេះតែលួចអន់ចិត្តស្ងាត់តែញយដងទេ។ បើគេបានទុកខ្ញុំសំខាន់ក្នុងចិត្តគេ ពួកយើងនឹងមិនមានអារម្មណ៏ឆ្ងាយគ្នាបើទោះបីយើងមិនជួបមុខគ្នាក៏ដោយ។
បើគេមិនទុកខ្ញុំសំខាន់ ខ្ញុំត្រូវល្ងង់បង់ចិត្តទៀតទេ?
បើគេខ្លាចបាត់បង់ គេគង់នឹងព្យាយាមយល់អំពីអារម្មណ៍មួយនោះរបស់ខ្ញុំ
និងពន្យល់ពីគម្លាតអចេតនាដែលមានកន្លងមក។ តែបើគេមិនខ្វល់ដែរ! គេស្ងាត់
ខ្ញុំក៏ស្ងាត់! បែកគ្នាស្ងាត់ៗមានអីមិនល្អ?
រឹងមាំបន្តិច រស់នៅលើហេតុផលបន្តិច ក្លាហានបន្តិច
ហ៊ានទទួលការពិតបន្តិច មិនចាំបាច់ខ្លាចបែកគ្នា មិនចាំបាច់ប្រឹងរក្សាកែវបែក ក៏មិនចាំបាច់ខូចចិត្តយូរ។
កុំទន់ខ្សោយណា៎!