ពេលនេះ ម៉ោងនេះ ខ្ញុំមិនមានអ្វីដែលអ្នកមានទេ
តែពេលនេះ ម៉ោងនេះ ខ្ញុំកំពុងក្តោបក្តាប់អ្វីដែលខ្ញុំមិនធ្លាប់មានពីមុន!
ខ្ញុំមិនប្រាថ្នាភាពហ៉ឺហាឡើយ ចង់បានត្រឹមតែភាពសមរម្យ។
ពេលវេលាដែលខ្ញុំប្រើកន្លងមក គឺបានអភិវឌ្ឍន៍ខ្លួនឯងឱ្យប្រសើរជាងអតីតកាលរបស់ខ្ញុំ ហើយខ្ញុំបានខំអស់លទ្ធភាពហើយដើម្បីទទួលបានភាពសមរម្យមួយនេះ។
ខ្ញុំពេញចិត្តនឹងអ្វីដែលខ្ញុំកំពុងតែមាននេះហើយ ខ្ញុំស្កប់ស្កល់ហើយ..
ហើយអ្វីដែលខ្ញុំគួរធ្វើបន្ទាប់ គឺថែសុខភាពខ្លួនឯងឱ្យបានល្អ ព្រោះសុខភាពជាទ្រព្យដ៏មានតំលៃបំផុតរបស់យើង!
សុខភាពល្អទើបអាចឱ្យខ្ញុំសុខបានយូរ ហើយមានឱកាសបានឃើញស្នាមញញឹម និងបានញញឹមដាក់មនុស្សទាំងឡាយដែលស្រលាញ់ខ្ញុំ។
គិតវិជ្ជមានរស់បានសុខជាងណា៎
❤️❤️បង និយាយ ត្រូវណាស់មាន អ្វីៗគ្រប់យ៉ាងមិនស្មើរមានសុខភាពល្អទ្បើយ។
ចាស៎! បងស្រី ❤❤❤