ខ្ញុំទើបតែយល់ពីក្តីស្រលាញ់ពិតតើបែបណា!
ក្តីស្រលាញ់មិនបានធ្វើឱ្យមនុស្សអាត្មានិយមទេ ក្តីស្នេហាដែលមានចំពោះនរណាម្នាក់បានប្រាប់ចិត្តខ្ញុំឱ្យត្រៀមខ្លួនរួចជាស្រេចក្នុងធ្វើរឿងផ្សេងៗដើម្បីគេ។
ក្តីស្រលាញ់បានប្រាប់ខ្ញុំថាមិនឱ្យនិយាយការពិតដែលធ្វើឱ្យមនុស្សដែលខ្ញុំស្រលាញ់ពិបាកចិត្តដោយក្តីបារម្ភចំពោះខ្ញុំឡើយ។
ពេលខ្លះក្តីស្រលាញ់ពិតបង្ខំឱ្យចេះលាក់បាំង មិនចាំបាច់ត្រូវតែប្រាប់គ្រប់យ៉ាងដល់មនុស្សដែលខ្ញុំស្រលាញ់ទេ បើគេដឹងហើយមិនសប្បាយចិត្ត បើគេដឹងហើយកើតក្តីបារម្ភ ខ្ញុំប្រាប់ធ្វើអី?
ទោះរឿងខ្លះជាបញ្ហា បើទោះបញ្ហានោះមនុស្សដែលខ្ញុំស្រលាញ់អាចដោះស្រាយបាន អាចជួយបាន តែខ្ញុំបែលាក់បាំងហើយខំប្រឈមតែឯង ហេតុអ្វី?
ព្រោះក្តីស្រលាញ់ពិតរបស់ខ្ញប្រាប់ឱ្យខ្ញុំបារម្ភពីគេ ប្រាប់ឱ្យខ្ញុំថ្នមចិត្តថ្នមអារម្មណ៍របស់គេនោះ។
ក្តីស្រលាញ់ពិត គឺគួរឱ្យស្ងប់ស្ងែងណាស់ វាអាចបង្រៀនឱ្យខ្ញុំក្លាយជាមនុស្សដែលចេះលះបង់ និងចេះស្មោះត្រង់ បើទោះវាអាចឱ្យខ្ញុំចេះធ្វើរឿងទាំងនេះសម្រាប់តែមនុស្សពីរបីនាក់ តែយ៉ាងហោច ក្តីស្រលាញ់ពិតនេះវាអាចប្រាប់ខ្ញុំថាខ្ញុំក៏មានចំណែកល្អក្នុងខ្លួនដែរ ហើយប្រសិនបើខ្ញុំចង់បានចំណែកល្អនោះនៅក្នុងខ្លួនកាន់តែច្រើន ខ្ញុំគ្រាន់តែផ្តល់ក្តីស្រលាញ់ពិតចំពោះមនុស្សច្រើនជាងនេះទៅគឺបាន។
ក្តីស្រលាញ់ពិតអាចកើតឡើងចំពោះក្តីស្នេហាចំពោះក្រុមគ្រួសារ មិត្តភ័ក្ក មិនចាំបាច់តែស្នេហាប្រុសស្រីនោះទេ។ មានក្តីស្រលាញ់ល្អៗគួរចែកឱ្យមនុស្សឱ្យបានច្រើន មានក្តីស្រលាញ់ពិតកាន់តែច្រើនខ្ញុំនឹងក្លាយជាមនុស្សអាចធ្វើល្អបានច្រើនដែរ។
#អត្ថបទអ្នកនិពន្ធរតនា
ចាសបងស្រី ខ្ញុំ គិតចឹងដែរ ក្តីស្រលាញ់ពិត ពិតជាគ្មានលក្ខខ័ណ ទេ។ខ្ញុំអត្ថបទបងដោយស្នាមញញឹមនិងការគិតពិចារណា។អរគុណបងសំរាប់ការចំណោយពេលសរសេរអត្ថបទលើកទឹកចិត្តល្អៗជាច្រើន។ដោយក្តីស្រលាញ់។