#ហេតុអ្វីដាក់ពណ៌ផ្ទៃមេឃ?
ព្រោះនេះជាពណ៌តំណាងឱ្យផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយដែលបានពន្លិចបេះដូងរបស់វីរិយ៉ាយ៉ាងជ្រៅ…
#ហេតុអ្វីរូបស្បែកជើង? #ហេតុអ្វីស្បែកមនុស្សស្រី? #ហេតុអ្វីស្បែកជើងតែម្ខាង#ហេតុអ្វីស្បែកជើងកែងចោទ?
វិថីជីវិត! បានរៀបរាប់ពីដំណើរជីវិតរបស់តួរអង្គស្រីនៅក្នុងរឿង គឺស្រីតូចវីរិយ៉ា!
ស្បែកជើងនារី! គឺតំណាងឱ្យការដើររបស់នាង ស្បែកជើងតែម្ខាងព្រោះនាងបានតាំងចិត្តដើរតែម្នាក់ឯងដើម្បីទៅរកគោលដៅមួយរបស់នាង
ស្បែកជើងកែង! ព្រោះតែបំណងប្រាថ្នារបស់នាងមិនត្រឹមតែត្រូវការដើរឱ្យបានឆ្ងាយ តែត្រូវដើរឱ្យបានខ្ពស់ហើយឆ្ងាយ
#ហេតុអ្វីគ្របខាងក្រោយមានរូបដៃមួយគូជាមួយចិញ្ចៀនផ្កា?
ព្រោះតែមហិច្ឆតាមិនមែនសុភមង្គល!
តើអ្នកមានអានអក្សរដែលអ្នកនិពន្ធដាក់នៅលើគ្របទាំងមុខនិងក្រោយដែរឬទេ? អានហើយគិតបន្តិចប្រហែលជាអាចយល់ខ្លះៗ តែបើចង់ឱ្យយល់កាន់តែច្បាស់ ត្រូវអានសៀវភៅនេះឱ្យចប់មួយក្បាលសិនណា៎ ❤️📚
អានឱ្យចប់សិន! ទើបដឹងថាឆាកជីវិតមួយនេះរីករាយឬឯកាប៉ុនណា !
អានឱ្យចប់សិន! ទើបដឹងថាឆាកជីវិតដែលជោគជ័យរបស់នារីម្នាក់នេះត្រូវការអ្វីខ្លះ? ត្រូវដើរបែបណាខ្លះ?
#ប្រលោមលោកវិថីជីវិត
#ស្នាដៃអ្នកនិពន្ធរតនា
រូបភាពដែលបង្កប់នូវអត្តន័យ និង ពណ៌ដែលខ្ញុំចូលចិត្ត