អ្វីៗដែលខ្ញុំកំពុងតែមាន ជាអ្វីដែលមនុស្សមួយចំនួនមិនធ្លាប់មាន ឬកម្រមាន។ មានមនុស្សជាច្រើនកំពុងចង់បានជីវិតដូចខ្ញុំនាពេលនេះ។ គេខំគិតធ្វើយ៉ាងណាឱ្យបានមកឈរនៅកន្លែងដែលខ្ញុំកំពុងឈរ។
ក្នុងពេលតែមួយ ក៏មានមនុស្សខ្លះៗដាក់ពាក្យ “ប៉ុន្តែ” នៅក្នុងស្ថានភាពជីវភាពជីវិតរបស់ខ្ញុំ។
គួរទេ? បើខ្ញុំខ្វល់នឹងពាក្យ “ប៉ុន្តែ” របស់ពួកគេទាំងនោះ
ខ្ញុំក៏ចង់ខ្វល់ដែរ តែខ្ញុំ ក៏មានពាក្យ “ប៉ុន្តែ” របស់ខ្ញុំ ជាហេតុផលមិនឱ្យទៅខ្វល់ ឈឺក្បាលនឹងពាក្យ “ប៉ុន្តែ” ដែលគេដាក់ឱ្យជីវិតខ្ញុំ។
គេថា ខ្ញុំពូកែណាស់ ខ្ញុំមានគ្រប់យ៉ាង “ប៉ុន្តែ”ខ្ញុំនៅតែមិនទាន់ធ្វើជាថៅកែ។
ជីវភាពជីវិតមួយដែលមនុស្សច្រើននាក់ប្រាថ្នាចង់បានពេលនេះជារបស់ខ្ញុំ។
ថៅកែ? “ប៉ុន្តែ” ខ្ញុំអត់ចង់ធ្វើថៅកែ ឬ អត់ទាន់ដើរទៅដល់កន្លែងមួយនោះ ឬ……។
“ប៉ុន្តែ” បែបណាអត់សំខាន់ ពាក្យ “ប៉ុន្ត” ដែលសំខាន់សម្រាប់ខ្ញុំ គឺកម្លាំងចិត្ត ភាពស្កប់ស្កល់ និងការគិតវិជ្ជមាន។
ខ្ញុំអត់បានធ្វើថៅកែនាពេលនេះ “ប៉ុន្តែ” ខ្ញុំសប្បាយចិត្តនូវអ្វីដែលខ្ញុំមាន ខ្ញុំពេញចិត្តអ្វីដែលខ្ញុំកំពុងធ្វើ។
ពាក្យ “ប៉ុន្តែ” របស់គេមិនរសើបត្រចៀកខ្ញុំទេ។ ពាក្យ “ប៉ុន្តែ” ដែលធ្វើឱ្យខ្ញុំខូចចិត្ត ឯកា ឬបន្ទោសបង្អាប់ខ្លួនឯង ខ្ញុំសូមមិនធ្វើឮ 😊