ស្នាមញញឹម

ខ្ញុំចូលចិត្តញញឹមដាក់ព្រះអាទិត្យពេលព្រឹកព្រហាម
ខ្ញុំចូលចិត្តញញឹមដាក់ទេសភាពពណ៌បៃតង
ខ្ញុំចូលចិត្តញញឹមដាក់ផ្កា ជួបរបស់ទាំងបីនេះខ្ញុំតែងញញឹមទាំងមានក្តីសុខ។
តែខ្ញុំក៏នៅមានសមត្ថភាពញញឹមដាក់របស់មួយទៀត គឺបញ្ហា!

មិនមែនខ្ញុំមិនចេះយំទេ តែខ្ញុំគ្រាន់តែពូកែញញឹមជាងយំតែប៉ុណ្ណោះ។ ខ្ញុំព្យាយាមញញឹមឱ្យបានច្រើន ខ្ញុំញញឹមជាទម្លាប់។ ខ្ញុំដឹងថាគ្មានមនុស្សជូតទឹកភ្នែកឱ្យទេ នៅពេលដែលខ្ញុំយំ ដូច្នេះហើយទើបខ្ញុំមិនទម្លាប់យំ។ ហើយខ្ញុំដឹងថាមានមនុស្សចូលចិត្តឱ្យខ្ញុំញញឹមដាក់ ទើបខ្ញុំជ្រើសយកស្នាមញញឹមធ្វើជាសញ្ញាណ។

ពេលនឹកខ្ញុំក៏នឹកដល់ស្នាមញញឹមរបស់ខ្ញុំ
ពេលចង់ឱ្យគេញញឹមដាក់ក៏នឹកដល់ខ្ញុំ
ជាពាក្យដែលខ្ញុំបានទទួលពីមនុស្សរាប់អានគ្នា។
ត្រឹមតែស្នាមញញឹមក៏អាចបង្កើតភាពល្អបានដល់មនុស្សច្រើនបែបនេះ ហេតុអីមិនខំញញឹម?
ពិបាកចិត្តយ៉ាងណាក៏ដោយ ញញឹមបន្តិចទៅហើយប្រាប់ខ្លួនឯងថាមិនអីទេ បន្តិចទៀតលែងអីហើយ។
ជួបមនុស្សផ្សេងៗក៏ត្រូវតែញញឹម មិនស្គាល់ក៏ដោយ មិនចូលចិត្តក៏ដោយ ញញឹមដាក់គេទៅ បានឱ្យមុខយើងស្រស់ដែរ កុំកំណាញ់ស្នាមញញឹមណា៎

អ្នកអានហើយញញឹមផង មិនបានញញឹមដាក់បង ញញឹមដាក់អត្ថបទបងក៏បានដែរ

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>