ស្នេហាពិត

ប្រាប់បានទេហេតុអ្វីបានជាអ្នកស្រលាញ់មនុស្សម្នាក់នោះ?
ឆ្លើយសិនចាំអានបន្ត ok?
……….. ❤️❤️❤️………

ក្តីស្រលាញ់បច្ចុប្បន្ននេះមានច្រើនហេតុផលណាស់
មនុស្សពីរនាក់ស្រលាញ់គ្នាតែងប្រើហេតុផលនៅពីក្រោយពាក្យស្រលាញ់ទាំងនោះ។
ស្រលាញ់ព្រោះតែចង់បាន គឺជាមនោសញ្ចេតនាពេញនិយមបំផុតដែលមនុស្សជាច្រើនកំពុងតែមាន។
ស្រលាញ់ព្រោះគាត់តាមចិត្តអ្នក ស្រលាញ់ព្រោះគាត់មានបែបនោះ ស្រលាញ់ទាំងនោះដែលគាត់មាន ស្រលាញ់ព្រោះតែស្ញប់ស្ញែង។ ក្តីស្រលាញ់ដែលកើតពីការស្ញប់ស្ញែងចំពោះនរណាម្នាក់ មិនថាជារូបសម្បត្តិ ចំណេះវិជ្ជា ទឹកចិត្ត ចរិយាមារយាទ ឬលក្ខណៈសម្បត្តិផ្សេងៗ ជាការស្រលាញ់ព្រោះតែចង់បាន។
ព្រោះអ្នកចង់បានអ្វីដែលល្អទាំងអស់នោះ ទើបអ្នកស្រលាញ់គាត់។ ថ្ងៃមួយដែលគាត់លែងមានរបស់ទាំងអស់នោះអ្នកនឹងមិនស្រលាញ់គាត់ទៀតទេ។
ស្រលាញ់ព្រោះតែចង់ឈ្នះ វាជាការស្រលាញ់មួយឆាវៗប៉ុណ្ណោះ ផ្តើមស្រលាញ់គ្នាក៏ព្រោះតែការឈ្នះចាញ់ ចុងក្រោយបែកគ្នាវិញក៏ព្រោះតែការឈ្នះចាញ់ដដែរ។ ស្នេហាដែលមានតែហេតុផលឈ្នះនិងចាញ់ នឹងមិននាំអ្នកទៅរកសុភមង្គលឡើយ។

ស្រលាញ់ព្រោះតែអាណិត វាមិនមែនជាស្នេហា តែវាគ្រាន់តែជាចិត្តមេត្តា ហើយវានឹងរំខានដល់មនោសញ្ចេតនាអ្នកទាំងពីរនាថ្ងៃក្រោយ។ ក្តីស្រលាញ់ពិតនឹងមានបង្កប់ការអាណិតមេត្តា តែក្តីអាណិតមេត្តាមិនបានបង្កប់ស្នេហានោះទេ ចូរបែងចែកអារម្មណ៍ឱ្យបានច្បាស់លាស់មុនចាប់ផ្តើមទំនាក់ទំនង ព្រោះថ្ងៃមួយដែលស្នេហាពិតកើតឡើង មនុស្ស
ដែលអ្នកអាណិតអាចមិនមែនជាមនុស្សដែលអ្នកស្រលាញ់ ហើយអំពើល្អកន្លងមកនឹងក្លាយជាអនុស្សាវរីយ៍ឈឺចាប់សម្រាប់ជនរងគ្រោះមិនខាន។
តើមានមនុស្សប៉ុន្មាននាក់ដែលពោលពាក្យថាស្រលាញ់ព្រោះតែស្រលាញ់?
ស្រលាញ់មនុស្សម្នាក់ពិតប្រាកដនឹងមានហេតុផលមានតែមួយគត់ គឺស្រលាញ់ព្រោះតែស្រលាញ់។ ចង្វាក់បេះដូងដែលលោតខុសធម្មតាសូម្បីត្រឹមតែអ្នកនឹកឃើញដល់គេ ច្បាស់ណាស់ថាអ្នកមានអារម្មណ៍ពិសេសចំពោះគេ។
នៅពេលដែលអ្នកស្រលាញ់នរណាម្នាក់ក្នុងហេតុផលព្រោះតែស្រលាញ់ នឹងមិនខ្វល់ថាម្នាក់នោះជានរណា មានប្រវត្តិយ៉ាងណា នៅក្នុងកាលៈទេសៈណា រូបរាងបែបណានោះទេ។ បែបណាក៏ដោយលែងសំខាន់ហើយ សំខាន់បេះដូងអ្នកត្រូវការគេតែប៉ុណ្ណោះ អ្វីដែលអ្នកត្រូវធ្វើគឺ ទទួល យករាល់គុណវិបត្តិរបស់មនុស្សម្នាក់នោះ ឬលះបង់គ្រប់យ៉ាងដើម្បីបានក្បែរមនុស្សដែលអ្នកស្រលាញ់ ឬដើម្បីមនុស្សដែលអ្នកស្រលាញ់មានក្តីសុខ។

ពេលខ្លះមិនចាំបាច់បានរួមរស់ ត្រឹមតែបេះដូងបានយល់ពីគ្នា តែប៉ុណ្ណឹងក៏បាន។ នេះហើយជាស្នេហាពិត

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>