មនុស្សពិសេសក្លែងក្លាយគ្មានតម្លៃទេ

តំណែងមនុស្សពិសេស គឺតែងតែទទួលបានអ្វីជាពិសេសជានិច្ច មិនថារឿងធំដុំឬតូចតាចយ៉ាងណាក៏ដោយ។
ប្រសិនបើអ្នកមានអារម្មណ៍ខ្វះខាតក្នុងការទទួលបានរឿងទាំងនោះ ក៏ព្រោះតែ…
អ្នកមិនពិសេសទេ!
កុំចេះតែលង់នឹងខ្លួនឯងពេក
កុំចេះតែច្រលំនឹងអារម្មណ៍គេពេក
អ្នកមិនពិសេសទេ! កុំទាមទារ កុំចង់បាន!
ការដែលទន្រ្ទាំចិត្តនរណាម្នាក់ ដើម្បីទាមទារភាពពិសេសនៅក្នុងចិត្តគេ វាជាការសុំ ឬបង្ខំឲ្យគេមកកុហកអ្នកទៅវិញទេ។ ទង្វើពិសេសដែលមិនចេញពីចិត្ត ពីបេះដូងពិត នឹងមិនស្ថិតស្ថេរឡើយ ថ្ងៃក្រោយនឹងសាបរលាបជាមិនខាន។
ថ្ងៃនោះហើយ ដែលអ្នកនឹងទទួលការខកចិត្ត ខកបំណងហើយចាប់ផ្តើមបន្ទោសព្រហ្មលិខិត បន្ទោសគេឬមនុស្សគ្រប់គ្នា។ តែអ្នកមិនបានចាប់អារម្មណ៍ទេថា ពីដើមឡើយជាកំហុសរបស់អ្នកខ្លួនឯងទៅវិញទេ។
កុំចង់ធ្វើជាមនុស្សពិសេសក្លែងក្លាយរបស់នរណាម្នាក់អី បើស្រលាញ់អាណិតខ្លួនឯង។
មនុស្សដែលចាត់ទុកអ្នកជាមនុស្សពិសេសនៅក្នុងចិត្តគេពិត គេនឹងមិនឲ្យអ្នកមានឱកាសទាមទារទង្វើរទាំងនោះពីគេទេ ព្រោះគេតែងព្យាយាមធ្វើគ្រប់យ៉ាងឲ្យអ្នក ដែលលើសពីការរំពឹងទុកទៅទៀត។
ដូច្នេះហើយទើបតែងតែមានពាក្យថា ស្នេហាគឺរំភើបណាស់ ❤️
មនុស្សពិសេសក្លែងក្លាយគ្មានតម្លៃទេ ឈប់ទាមទារណា៎