បើអ្នកមិនចង់ឲ្យថ្ងៃស្អែកមានអតីតកាលដូចថ្ងៃនេះ

មនុស្សមិនអាចគេចផុតពីស្រមោលរបស់ខ្លួនឯងបានទេ
បើអ្នកឈរនៅទីដែលមានពន្លឺកាន់តែភ្លឺ ស្រមោលរបស់អ្នកកាន់តែច្បាស់ដូចគ្នាដែរ។
កុំលាក់ស្រមោលខ្លួនឯង! អ្នកលាក់មិនជិតទេ!
កុំខ្លាចស្រមោលរបស់ខ្លួនឯង! វាងើបមិនរួចពីចំណាំងផ្លាតនោះទេ!
អតីតកាលដែលកន្លងហួសហើយ វាជាអ្វីដែលមិនអាចកើតឡើងម្តងទៀតបានទេ អ្វីៗទាំងអស់បានក្លាយជា ការចងចាំ អនុស្សាវរីយ៍ ជាស្លាកស្នាម ឬជាមេរៀន។
ប្រសិនបើមានមនុស្សប្រកាន់ ឬរើសអើងអតីតកាលរបស់អ្នក នោះគ្រាន់តែគាត់កំពុងតែរស់នៅក្នុងភពវង្វេងតែប៉ុណ្ណោះ។ ព្រោះលើផែនដីនេះ គ្មាននរណាដែលមិនធ្លាប់ខុសទេ កំហុសអ្នកណាធ្ងន់ជាងមិនសំខាន់ សំខាន់អ្នកណាអាចកែប្រែបានច្រើនជាង?
ចូររស់នៅជាមួយនឹងបច្ចុប្បន្នឲ្យបានល្អ បើអ្នកមិនចង់ឲ្យថ្ងៃស្អែកមានអតីតកាលដូចថ្ងៃនេះ។