ឆ្លើយសំនួរពីរនេះហើយ អ្នកសម្រេចចិត្តម្តងទៀតចុះ!

ព្រោះតែទង្វើល្អៗកន្លងមក មិនត្រូវបានឲ្យតម្លៃ មិនមានការលើកទឹកចិត្ត អ្នកលែងមានកម្លាំងចិត្តក្នុងការធ្វើវាទៀត អ្នកក៏លែងឲ្យតម្លៃលើទង្វើល្អរបស់ខ្លួនឯង។
បាក់ទឹកចិត្តពេកមែនទេ? ទើបអ្នកណាយចិត្តចាប់អារម្មណ៍ថា ទង្វើល្អកន្លងមក អ្នកបានធ្វើជាមួយអ្នកណាខ្លះ ហើយពេលនេះកំពុងបញ្ឈប់ការធ្វើទង្វើល្អទាំងនោះចំពោះអ្នកណា?
សម្រេចចិត្តបែបណាទើបសន្មតត្រូវធ្វើបែបនេះ?
តើមនុស្សដែលស្រលាញ់អ្នកត្រូវតែចាំទទួលរងផលមិនល្អដែលមនុស្សមួយក្រុមទៀតបានធ្វើដាក់អ្នកតើមែនទេ?
ក្តីស្រលាញ់ ភាពស្មោះត្រង់ ការយកចិត្តទុកដាក់ ទង្វើល្អផ្សេងៗទៀត អ្នកមានឲ្យសម្រាប់តែមនុស្សដែលមិនឲ្យតម្លៃអ្នកតែប៉ុណ្ណោះ មែនទេ?
មនុស្សដែលស្រលាញ់ ខ្វល់ខ្វាយពីអ្នក មិនមានសិទ្ធិទទួលយកទង្វើល្អៗទាំងនោះអំពីអ្នកទេ តើមែនទេ?
ឆ្លើយសំនួរពីរនេះហើយ អ្នកសម្រេចចិត្តម្តងទៀតចុះ!
ប្រសិនបើអ្នកអនុញ្ញាតឲ្យមនុស្សមួយក្រុមនោះនៅតែមានអំណាចលើផ្លូវជីវិតរបស់អ្នក អ្នកមិនចាំបាច់ធ្វើល្អទៀតទេ មិនចាំបាច់ធ្វើជាអ្នកទៀតទេ។
ប្រសិនបើបេះដូងរបស់អ្នករំញោចចំពោះមនុស្សដែលស្រលាញ់អ្នកដែរ សូមកុំចាំតែទទួលការស្រលាញ់ពីគាត់អី ប្រើការស្រលាញ់ និងទង្វើល្អរបស់អ្នកសងទៅគាត់វិញផង។
មនុស្សដែលស្រលាញ់អ្នក គាត់ពិតជាចង់ឲ្យអ្នកស្រលាញ់គាត់វិញណាស់ ការស្រលាញ់របស់អ្នក មានឥទ្ធិពលណាស់សម្រាប់គាត់។
សូមកុំយកមនុស្សដែលស្រលាញ់អ្នក ធ្វើជាផ្ទាំងស៊ីបទទួលកំហឹងជំនួសមនុស្សដែលបានធ្វើបាបអ្នកអី ព្រោះថាកន្លងមក ពួកគាត់មិនបានធ្វើអីទេក្រៅពីស្រលាញ់អ្នក។