ជីវិតមនុស្សម្នាក់ៗមានតម្លៃណាស់

ចេះហត់ខ្លះផងដែលទៅតាមអង្វរមនុស្សដែលកំពុងតែចង់ទាត់អ្នកចោល!
អត់មានស្នេហាក្បត់នោះ ជីវិតអ្នកក៏មិនគួរទំនេរដែរ!
ពេលញ៉ាំត្រូវញ៉ាំ ពេលគេងត្រូវគេង
ពេលរៀនត្រូវទៅរៀន ពេលធ្វើការក៏ត្រូវធ្វើការ
ហើយពេលសាងអនាគត ក៏ត្រូវសាងដូចគ្នា។

គិតផង! គេគ្រប់គ្នាអត់មាននរណាខ្វះមនុស្សដែលទាត់អ្នកចោលនោះមិនបានទេ អ្នកខ្លះមិនទាំងស្គាល់ម្នាក់ហ្នឹងផង ហើយគេរស់បានសុខណាស់ សប្បាយណាស់!
សាកធ្វើលែងស្គាល់មនុស្សប្រែពណ៌ម្នាក់នោះសិនទៅមើល រស់បានសុខឬអត់?

អ្នកផ្តល់តម្លៃបំផុតឱ្យគេ តែគេមិនបានឱ្យអ្នកបែបនោះទេ តម្លៃរបស់អ្នកវាផ្ទុយពីគេ! ព្រមទទួលយកតម្លៃទាបៗបែបនេះមែនទេ?

បើអត់ទេ ល្មមរៀនចេះស្រលាញ់ខ្លួនឯងម្តងទៅ បើអ្នកចេះស្រលាញ់មើលថែខ្លួនឯងបានល្អ ធ្វើខ្លួនជាមនុស្សដែលគេចង់បាន ចង់ក្បែរនឹងមិនជួបមនុស្សដែលបោះបង់អ្នកដែរ តែបើអ្នកជាមនុស្សដែលខ្វះគេមិនបាន កុំខឹងដែលគេទៅ! មនុស្សដែលសាងសម្ពាធឱ្យគេ គ្មានអ្នកចង់ក្បែរទេ។

ភ្ញាក់ខ្លួនណា៎! ជីវិតមនុស្សម្នាក់ៗមានតម្លៃណាស់ ហើយមនុស្សម្នាក់ៗកើតមកសម្រាប់ធ្វើជាដួងផ្កាយដែលមានពន្លឺ! ស្វែងរកពន្លឺរបស់អ្នកណា៎! កុំបណ្តោយឱ្យចិត្តបាបរបស់មនុស្សក្បត់មកបំផ្លាញការដើរទៅរកពន្លឺរបស់អ្នកបាន។

ដោយក្តីស្រលាញ់

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>