សារលោតក្រឡែតលើអេក្រង់
នេត្រាខំផ្ជង់អានសំណេរ
អក្សរមួយជួរផ្ញើពីគេ
រៀបរាប់សរសេរថានឹកណាស់។
កំពុងធ្វើអីញ៉ាំបាយនៅ? សួរច្រើនពេកទៅចង់ឆ្ងល់ខ្លះ
ចង់ស្តីតែខ្លាចគេថាឆ្នាស់
តែធុញសួរផ្តាស់ឥតដឹងពេល។
រាល់ថ្ងៃដូចមិនចេះធ្វើអី តាមរំខានស្រីឥតទំនេរ
មួយថ្ងៃបីពេលផ្ញើតែសារ
ចង់តែស្តីថាបណ្តេញទៅ។
សារលោតក្រឡែតលើអេក្រង់
ចិត្តមិនដែលចង់តបទេពៅ
ធុញពេកចង់Blockចោលឥឡូវ តែបើធ្វើទៅក្រែងមិនសម។
#កំណាព្យអ្នកនិពន្ធរតនា
១៦ កញ្ញា ២០១៩