ខ្ញុំអាចមិនរស់ទេ! ពាក្យថាឆ្លងទន្លេ វាអាចស្តាប់ទៅធម្មតាចំពោះអ្នកមិនធ្លាប់ជួប វាធម្មតាចំពោះអ្នកដែលមិនកំពុងទទួលវា។
មានត្រៀមខ្លួនទុកទេ បើគេឱ្យជ្រើសយកតែជីវិតមួយរវាងម្តាយនិងកូន? គ្រប់ម្តាយនឹងជ្រើសយកលះបង់ខ្លួនឯងដើម្បីសង្គ្រោះកូន! ត្រឹមតែកូនបានឃើញពន្លឺថ្ងៃ ត្រឹមតែកូនអាចមានវត្តមាននៅលើផែនដី ម្តាយអស់អ្វីក៏ដោយចុះ!
សេចក្តីសុខបំផុតមួយ ក្រោយហែរឆ្លងសមុទ្រដ៏គ្រោះថ្នាក់នេះហើយ គឺត្រឹមតែបានឃើញមុខ បានស្ទាបប៉ះសាច់កូនថ្លៃតែប៉ុណ្ណឹងរឿងភ័យមុននេះក៏រលាយអស់។ ថ្នមថើបដោយក្តីស្រលាញ់ ចិត្តស្រលាញ់ដែលមានគឺលើសពីពាក្យថា ”ស្រលាញ់ណាស់” ។ និយាយច្រើនដងប៉ុនណា បរិយាយយ៉ាងណាមិនស្មើទំហំចិត្តស្នេហ៍ ចិត្តរំភើបដែលមានកូន។ គ្រាប់ពេជ្រដ៏មានតម្លៃ គ្រាប់ពេជ្រដ៏មានពន្លឺ ទោះភ្លឺចិញ្ចែងចិញ្ចាចប៉ុនណា គង់ភ្លឺមិនស្មើកូនថ្លៃដែលម្តាយបីថ្នម។
អរគុណណាស់ដែលផ្តល់ពិភពដ៏មានក្តីសុខនេះដល់ម្តាយ អត់មានសេចក្តីសុខណាស្មើសុខពេលម្តាយបានថ្នមកូនថ្លៃឡើយ។ ខ្លួនតូចមួយដែលអាចធ្វើជាពិភពលោករបស់មនុស្សម្នាក់បាន ខ្លួនតូចមួយដែលអាចជាកម្លាំងចិត្តឱ្យម្តាយហ៊ានហែរឆ្លងសមុទ្រដ៏គួរឱ្យខ្លាចបាន ខ្លួនតូចមួយនេះហើយដែលជាកម្លាំងចិត្តដ៏ពិសេសឱ្យម្តាយរឹងមាំកន្លងមក និងហ៊ានរឹងមាំបន្តទៀតបានដើម្បីតែកូនថ្លៃ។ ក៏ដើម្បីតែខ្លួនតូចមួយនេះហើយដែលម្តាយហ៊ានសន្យាព្រមលះបង់គ្រប់យ៉ាងដើម្បីសេចក្តីសុខកូន។ ទទួលយកចុះ ក្តីស្រលាញ់ដែលម្តាយមានឱ្យកូន! ទទួលយកចុះនេះហើយជាក្តីស្រលាញ់ដែលស្មោះសបំផុត។
ជាក្ដីស្រឡាញ់មួយដែលគ្មានថ្ងៃសាបសូន្យ ❤❤❤❤❤❤❤
❤❤❤❤❤❤❤❤❤❤❤❤
ក្រោយពីបញ្ចប់អត្ថបទមួយនេះ បានធ្វើអោយផ្លូវចិត្តរបស់ខ្ញុំមានក្ដៅសុខ និង ស្រស់បំព្រង អរគុណជាអនេកប្បការណ៍