គូដែលល្អ

គូដែលល្អគួរតែជាគូបែបណា?

គូដែលល្អគួរតែមានអ្វីៗដូចគ្នាទាំងអស់ដែរឬទេ?

ស្រមៃបន្តិច! គិតទៅដល់ប្រអប់និងគម្រប តើរបស់ពីរនេះជាគូនឹងគ្នាទេ? តើរបស់ពីរនេះមានសភាពដូចគ្នាទេ?

មាឌរបស់ប្រអប់មុខតែតូចជាងគម្របបន្តិច ជម្រៅរបស់ប្រអប់មុខតែជ្រៅជាងគម្របច្រើន តែបើទាំងពីរផ្គុំគ្នា នឹងបានប្រអប់បិទជិតមួយ នោះហៅថាប្រអប់ពេញលក្ខណៈ។

ពេលនេះអ្នកអាចដើរតួរខ្លួនជាប្រអប់ក៏បាន ជាគម្របក៏បាន។ ចាត់ទុកថាពេលនេះអ្នកកំពុងគិតថាខ្លួនឯងជាប្រអប់ដែលជ្រៅគួរសម បើបានគម្របល្អហើយអ្នកនឹងក្លាយជាប្រអប់ដែលអាចដាក់វត្ថុច្រើនមិនខាន។

ដូច្នេះសំណូមពរអ្នកដូចជាខ្ពស់បន្តិចហើយ ដើម្បីរកគម្របណាដែលសក្តិសមនឹងអ្នក។

គម្របមួយនោះគួរតែមានទំហំធំជាអ្នកបន្តិច ហើយមានពណ៌ក្រហមឆើតបន្តិច សំខាន់គួរតែមានរៀងផ្កាយទើបធ្វើឱ្យប្រអប់របស់អ្នកកាន់តៃស្រស់ស្អាត។

មិនពិបាកទេក្នុងការស្វែងរកគម្របដូចដែលអ្នកប្រាថ្នា បើពេលនេះអ្នកជាប្រអប់ដែលល្អមិនអន់ដែរ។ តែមិនច្បាស់ថា ទំហំគម្របនោះវាធំហួសនឹងគ្របប្រអប់របស់អ្នកឬអត់?

ពណ៌ក្រហមឆើតនោះសក្តិសមជាមួយប្រអប់ពណ៌ស្វាយចាស់របស់អ្នកឬអត់?

ហើយរៀងផ្កាយដែលអ្នកចង់បាននោះវាត្រូវរៀងជាមួយប្រអប់ជ្រុងរបស់អ្នកឬទេ?

បើការជ្រើសរើសជីវិតគូត្រូវមានការជ្រើសរើសបែបនេះ សូមឱ្យអ្នកប្តូរខ្លួនឯងឱ្យសក្តិសមជាមួយអ្វីដែលអ្នកចង់បានទាំងអស់នេះសិន ហើយសឹមទៅរកគម្របដែលចង់បាន។ បើមិនអាចប្តូរខ្លួនឯងបានទេ ត្រូវទទួលដឹងថាប្រអប់ណាគម្របហ្នឹង!

3 Comments

  1. ចាស៎! អរគុណបងស្រីជាទីស្រឡាញ់ ❤❤❤

  2. អត្ថបទមួយនេះបានបង្ហាញយ៉ាងច្បាស់អំពើការជ្រើសរើសគូ ពិសេសគឺជីវិតគូបងដឹងទេថារាល់អត្ថបទបង បសនជួយបំពេញចំណុចខ្វះខាតរបស់មនុស្សសាមញ្ញធម្មតាជាច្រើននាក់ ទាំងការគិត ទាំងទង្វើនៅក្នុងឆាកជីវិតពួកគេពិសេសគឺខ្ញុំ គ្មានអ្វីក្រៅតែពីពាក្យអរគុណ
    ខ្លីតែខ្លឹមមានន័យស៊ីជម្រៅ

Comments are closed.