បើអ្នកថ្មីល្អក៏មិននឹកដល់អ្នកចាស់ បើអ្នកចាស់ល្អក៏មិនបែកគ្នា..
ទម្លាប់មួយរបស់មនុស្សគឺ តែងតែយកមនុស្សពីរនាក់ទៅប្រៀបធៀបគ្នាដើម្បីតែចង់ឱ្យអ្នកទាំងពីរក្លាយជាមនុស្សតែម្នាក់។
មនុស្សពីរនាក់មកពីទីកន្លែងផ្សេងគ្នា គ្រួសារផ្សេងគ្នា ការអប់រំខុសគ្នា វាមិនអាចនឹងឱ្យអ្នកទាំងពីរដូចគ្នាបានទេ ត្រូវចាំថាសូម្បីកូនភ្លោះនៅតែមិនដូចគ្នា។
មនុស្សពីរនាក់ ប្រហែលអាចបំពេញកង្វះខាតគ្នាដើម្បីតម្រូវចិត្តអ្នកបានមែន តែបេះដូងរបស់អ្នកមិនគួរដាក់មនុស្សពីរនាក់ឡើយ។
អ្នកចាស់ធ្លាប់ល្អប៉ុនណា តែពេលនេះបានបែកគ្នាហើយ
អ្នកថ្មីល្អដែរ តែនៅតែធ្វើឱ្យអ្នកនឹកអ្នកចាស់
សាកល្បងនៅម្នាក់ឯងមួយរយៈ តើអ្នកថ្មីឬអ្នកចាស់មិនល្អ?ឬអ្នកមិនល្អនោះជាខ្លួនឯងទេ?
ត្រូវគិតថាមនុស្សពីរនាក់បំពេញឱ្យគ្នាដើម្បីរក្សាស្នេហាបាន មិនមែនអ្នកចាស់និងអ្នកថ្មីនោះទេ តែគឺអ្នកនិងមនុស្សដែលអ្នកត្រូវចាប់ដៃដើរផ្លូវជាមួយប៉ុណ្ណោះ។
ស្នេហាមិនមែនជាការទាមទារ តែជាការបំពេញឱ្យគ្នាទៅវិញទេ តែឆ្លាតក្នុងការរើសមនុស្សដើម្បីស្រលាញ់ផង។
ចាំណា៎! ស្រលាញ់មនុស្សដែលគេស្រលាញ់អ្នក ទើបការលះបង់មិនមានតែម្ខាង។ ❤️
#អត្ថបទអ្នកនិពន្ធរតនា
ចាស បង រឿង កន្លងហួសមកជា មេរៀន និងបទពិសោធន៍ល្អមួយ រឿងក្នុងពេល បច្ចុប្បន្ធ ជា ចំនុចចាប់ផ្តើម ដ៍ល្អសំរាប់ថ្ងៃស្អែក។