ព្រោះតែរឿងនេះទើបខ្ញុំខកដល់តែ៤ឆ្នាំក្នុងការចេញប្រលោមលោកវិថីជីវិត។ ដូច្នេះខ្ញុំក៏មិនចង់ឱ្យមាននរណាខកខានពេលវេលាដូចខ្ញុំដែរ។
សរសេរឿងចប់ហើយ ចង់បោះពុម្ពជាសៀវភៅមិនពិបាកទេ នេះជាប៉ុន្មានចំណុចដែលលខ្ញុំអាចចែករំលែក៖
- រកអ្នកចេះដឹងម្នាក់ជួយអាននិងកែលម្អរសាច់រឿង
- រកអ្នកពូកែអក្ខរាវារុទ្ធម្នាក់ជួយកែសម្រួល
- ជ្រើសរើសទំហំសៀវភៅ
- រៀបទំព័រសៀវភៅ រចនាក្រប
- ស្នើរសុំសិទ្ធបោះពុម្ព
- ស្នើរសុំកម្មសិទ្ធបញ្ហា
- ជ្រើសរើសប្រភេទក្រដាសនិងរកតម្លៃបោះពុម្ពពីរោងពុម្ព។
តែប៉ុណ្ណឹងទេ! អ្នកដែលមានរឿងសរសេរចប់ហើយមិនពិបាកស្រមៃយូរក្នុងប្រសូត្ររូបរាងស្នាដៃរបស់អ្នកឡើយ។
#គន្លឹះនិពន្ធរបស់អ្នកនិពន្ធរតនា