ហេតុអីខឹងគេសុខចិត្តបង្អត់ខ្លួនឯងមិនញ៉ាំបាយ? មានមនុស្សមិនតិចនាក់ទេដែលចូលចិត្តធ្វើបាបខ្លួនឯងនៅពេលដែលខឹងមនុស្សដែលខ្លួនឯងស្រលាញ់ ឬខឹងនរណាម្នាក់។
មិនយល់ទេថាប្រយោជន៍អ្វីដែលត្រូអ្វីអ៊ីចឹង? ធ្វើបាបខ្លួនឯងដើម្បីដាក់សម្ពាធឱ្យគេ។ ព្រោះគេជាមនុស្សដែលមានការទទួលខុសត្រូវ គេក៏សុខចិត្តធ្វើចាញ់ មកលួង មកសុំទោសដើម្បីមិនឱ្យអ្នកធ្វើបាបខ្លួន ដែលតាមការពិតទៅ រូបកាយនោះមិនមែនជារបស់គេសោះ។ បើទោះអ្នកឃ្លាន ឬឈឺគេក៏មិនអាចចូលរួមទុក្ខមួយនោះជាមួយអ្នកបាន។
ចង់ឱ្យគេបន្ទោសខ្លួនឯងរាល់ពេលដែលអ្នកខឹង នៅមានតម្លៃចេះតែធ្វើទៅ តែពេលមួយដល់ក៏នរណាក៏ចេះធុញដែរ។ មនុស្សដែលចូលចិត្តដាក់សម្ពាធឱ្យអ្នកដទៃ មិនខុសអ្វីពីមនុស្សរំខាន មនុស្សដែលផ្តល់ក្តីស្រលាញ់ព្រោះភាពអាត្មានិយមនោះទេ។
ឈប់ទៅ! បើធ្លាប់ធ្វើបែបនេះដាក់មនុស្សដែលស្រលាញ់អ្នក។ ឈប់ទៅ! បើចង់ឱ្យគេនៅស្រលាញ់បានយូរ! ហើយក៏គួរឈប់ទៅបើចង់ឱ្យខ្លួនឯងបានសុខពិតប្រាកដនោះ ព្រោះថាទង្វើបំផ្លាញខ្លួនឯងបែបនេះមិនមែនជាទង្វើដែលមនុស្សឆ្លាតគេធ្វើទេ ធ្វើបាបខ្លួនឯង ដាក់សម្ពាធឱ្យមនុស្សដែលគេស្រលាញ់អ្នក មិនយូរមិនឆាប់គេនឹងចេញទៅចំពេលដែលអ្នកភ្លេចពីរបៀបស្រលាញ់ខ្លួនឯង។
រស់នៅកុំរំពឹកលើនរណាពេក ខ្លួនឯងចេះមើលថែខ្លួន មនុស្សពីរនាក់មិនចុះសម្រុងគ្នាជារឿងផ្សេងអត់មានពាក់ព័ន្ធអីនឹងរឿងបាយ ទឹក គេងទេ ឈប់បានឈប់ទៅព្រោះទង្វើរនេះរំខានចិត្តគេឯងណាស់!
#អត្ថបទអ្នកនិពន្ធរតនា
ម្នាក់នេះស្រលាញ់ខ្លួនឯងណាស់ ក៏មិនដែលដាក់សម្ភាពអោយអ្នកដ៏ទៃ