ខុសហើយបើទៅធ្វើការដើម្បីតែរកប្រាក់ចំណូលនោះ កន្លែងធ្វើការផ្តល់ឱកាសរៀនសូត្រច្រើនណាស់ដែលមនុស្សភាគច្រើនតែងមើលរំលង។
កន្លែងធ្វើការរបស់ខ្ញុំគឺសាលាដែលខ្ញុំត្រូវទៅរៀនពីកង្វះខាតនៃជំនាញផ្សេងៗ ដើម្បីទំនប់បម្រុងសុភមង្គលគ្រួសាររបស់ខ្ញុំក្នុងពេលបច្ចុប្បន្ននិងអនាគត។
កន្លែងធ្វើការគឺជាទីកន្លែងដែលនាំឱ្យអ្នកជួបមនុស្សមកពីកន្លែងផ្សេងៗគ្នា ការអប់រំ និងមជ្ឍដ្ឋានរស់នៅផ្សេងៗគ្នា ដែលមនុស្សទាំងនោះផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។
ថ្ងៃខ្លះខ្ញុំបានរៀនពីរបៀបធ្វើជាមនុស្សកាច ពេលខ្លះខ្ញុំក៏បានរៀនពីវិធីតតាំងនឹងបញ្ហាផ្សេងៗ កន្លែងធ្វើការធ្វើឱ្យខ្ញុំរឹងមាំដោយមិនដឹងខ្លួន។
កន្លែងធ្វើការបង្រៀនវគ្គពិសេសមួយទៀត ពេលដែលខ្ញុំឮគេនិយាយពីរឿងគ្រួសារ ខ្ញុំអាចស្តាប់ហើយយកទៅពិចារណាថាថ្ងៃមុខ ខ្ញុំនឹងក្លាយជាម្តាយ ឪពុក ឬភរិយាស្វាមីដោយវិធីណាទើបគ្រួសារមិនមានជម្លោះច្រើន ហើយកាន់តែពិសេសទៀតនោះ គឺការផ្លាស់ប្តូរជំនាញផ្សេងៗ ដូចជា ការដាំស្ល ឬ ការជួសជុល ឬវិធីសាងភាពផ្អែមល្ហែម សាងលំនឹងសុភមង្គលសម្រាប់គ្រួសារ។
ចូរកុំស្តាប់រឿងដែលពួកគេរអ៊ូរ ហើយយកមកគិតអវិជ្ជមាន បែបនេះអ្នកប្រាកដជាបានបទពិសោធន៍ជាច្រើន។
ទៅធ្វើការរាល់ថ្ងៃ ដូចទៅសាលា និងធ្វើការប្រឡង តាមពិតជារឿងសប្បាយមួយបែបដែរ បើគិតងាយៗតាមបែបវិជ្ជមានបែបនេះ។
រៀនពិចារណារកហេតុផលវិជ្ជមាន និងចាប់យកតែចំនុចល្អៗដែលអ្នកបានជួប ជីវិតនឹងមានសុភមង្គលច្រើន។